«ទិវាស្រែឆ្លាតវៃ» ដ អបអរសាទរទិន្នផល ៧,៥ តោន/ហិកតា

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហោះហ្វេសប៊ុក នៅថ្ងៃទី៦ មីនា ២០២៤ ដោយភ្ជាប់រូបភាព និងខ្លឹមសារ ថា ៖ 

«ទិវាស្រែឆ្លាតវៃ» ដើម្បីអបអរសាទរទិន្នផល ៧,៥តោន/ហិកតា របស់បងប្អូនកសិករនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីសាកល្បងធ្វើស្រែគំរូ(Demo) លើផ្ទៃដីចំនួន ៥ហិកតា ជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ស្រែគំរូនេះ(ស្រូវប្រាំង) ត្រូវបានជ្រើសរើសធ្វើឡើង ដើម្បីបង្ហាញដល់ពុកម៉ែបងប្អូនប្រជាកសិករនៅក្នុងស្រុកគីរីរង់ ឱ្យបានឃើញ និងយល់ដឹងពីការប្រើប្រាស់បច្ចេកទេសដាំដុះត្រឹមត្រូវ ប្រើប្រាស់ពូជសុទ្ធត្រឹមតែ ៦០គីឡូ/ហិកតា ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ជី និងថ្លៃដើមផលិត។ ការប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ និងការសន្សំសំចៃថ្លៃដើម គឺជាមូលដ្ឋានគ្រឹះ និងជាអត្ថប្រយោជន៍មួយនៃសហគមន៍កសិកម្មទំនើប ដែលក្រសួងសង្ឃឹមទុកថាបងប្អូនកសិករនៅទីនេះ នឹងយកទៅពិចារណាចងក្រងគ្នាបង្កើតជាសហគមន៍នាពេលខាងមុខ។
ជាលទ្ធផល ទិន្នផលបានកើនឡើងរហូតដល់ ៧,៥តោន/ហិកតា ហើយប្រសិនបើបូករួមនឹងការធ្លាក់ចុះនៃចំណាយ ប្រាក់ចំណេញរបស់ស្រែគំរូនេះបានកើនឡើងជាងមុនប្រហែល ១,៥លានរៀល/ហិកតា បើធៀបទៅនឹងការធ្វើស្រែធម្មតាតាមទម្លាប់របស់កសិករ(ពូជ ៣០០គីឡូ/ហិកតា ទិន្នផល ៦តោន/ហិកតា និងប្រើជីច្រើន)។
អត្ថបទដែលជាប់ទាក់ទង
Open

Close