ក្រោយបែកធ្លាយ សារសម្លេង ! ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋាន កំពុងពិនិត្យ និងស្រាវជ្រាវលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មាន និងចែកចាយបន្តនូវសារសម្លេង ព្រមទាំងឯកសារមួយចំនួន ដែលត្រូវបានអះអាងថា ជារបស់មន្ត្រីបម្រើការងារនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង ពាក់ព័ន្ធនឹង ការបែងចែកចំណូល ចំណាយផ្សេងៗ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋាន កំពុងពិនិត្យនិងស្រាវជ្រាវលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់។
ក្នុងករណី ដែលរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តកំហុសពិតប្រាកដមែន អគ្គនាយកដ្ឋាន នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឱ្យឡើយ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា មេត្តា កុំយករូបថត របស់ថ្នាក់ដឹកនាំអង្គភាព ឬមន្ត្រីមិនពាក់ព័ន្ធ ទៅភ្ជាប់ជាមួយករណីខាងលើ ដែលបង្កជាការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល ក៏ដូចជាអង្គភាពទាំងមូល។ សូមអរគុណ និងសូមមេត្តាសហការ