បើមិនទប់ស្កាត់ទេ ដាច់ពូជត្រី ​អស់ហើយ! ឃាត់មនុស្ស ៦នាក់ ឆក់ត្រី នៅស្រុកពួក!

ខេត្តសៀមរាប៖ កាលពី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលស្រុកពួក សហការជាមួយគណៈ បញ្ជាការឯកភាពស្រុកពួក និងមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហគមន៍នេសាទមុខប៉ែន សហគមន៍នេសាទសសរស្តម្ភ បានចុះបង្ក្រាបបទល្មើសជលផល នេសាទដោយ ឧបករណ៍ឆក់ នៅចំណុចនិយាមការត្រពាំងថ្មតូច ស្ថិតនៅក្នុងភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។

នៅក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនដែលបានប្រព្រឹត្តបទល្មើសចំនួន ៦នាក់ ដែលមានអាសយដ្ឋានស្ថិតនៅក្នុងភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប៖

១.ឈ្មោះ មិត្ត អែក ភេទប្រុស អាយុ​ ២៧ឆ្នាំ
២. ឈ្មោះមិត្ត ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ
៣. ឈ្មោះ មិត្ត អា ភេទប្រុស អាយុ ២១ឆ្នាំ
៤.ឈ្មោះ មិត្ត សំអាត ភេទប្រុស អាយុ ១៩ឆ្នាំ
៥.ឈ្មោះ លឿ ឡយ ភេទប្រុស អាយុ ២៦ឆ្នាំ
៦. ឈ្មោះ អាត ហាន ភេទប្រុស អាយុ ២០ឆ្នាំ ។

ចំណែកវត្ថុតាងខុសច្បាប់ដែលកម្លាំងសមត្ថកិច្ចបានដកហូត ឃាត់ទុកមានដូចជា៖ អាំងវ៉ែទ័រឆក់ ចំនួន០៧គ្រឿង អាគុយ៤០អំពែចំនួន០៨គ្រឿង ដងឆក់ត្រីចំនួន០៧គូ ខ្សែភ្លើងប្រវែង២១ម៉ែត្រ ម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ ស្លាកលេខសៀមរាប1AF-5155 ផលិតឆ្នាំ២០១៩ ម៉ូតូម៉ាក C125 ពណ៌ក្រហមគ្មានពាក់ស្លាក ផលិតឆ្នាំ២០០២ គោយន្តកន្ត្រៃម៉ាក KOBOTA ពណ៌ក្រហម ភ្ជាប់ជាមួយរ៉ឺម៉ក ចំនួន០១គ្រឿង រីឯជនប្រព្រឹត្តបទល្មើសទាំង៦នាក់ ខណៈនេះ តុលាការកំពុងសាកសួរចម្លើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close