ប៉ូលិស ម្នាក់ ៖ បំរើការងារប្រហែលជាង33ឆ្នាំ ស្រលាញ់ ស្មោះត្រង់ គ្រប់យ៉ាង ទីបំផុតឆ្អែត អស់ទំនុកចិត្ត …..!
គណនីហ្វេសប៊ុក ឈ្មោះ ប៊ុនថេង សារី កាលពីថ្ងៃទី៤ មីនា ២០២៤ បានសរសេររៀបរាប់ថា ៖ ថ្ងៃនេះ ខ្ញុំបានចេញពីរមន្ទីរពេទ្យកាល់ម៉ែត្រ មកផ្ទះវិញហើយ ខ្ញុំចូលបំរើការងារប្រហែលជាង 33ឆ្នាំ មកហើយ ដល់ពេលនេះ ស្រលាញ់ ស្មោះត្រង់ គ្រប់យ៉ាង ទីបំផុតឆ្អែត អស់ទំនុកចិត្ត ខ្ញុំមិនមានអ្វីនៅសល់ក្រៅពីររទេះរុញនឹងកៅអីដើរជើង8ដែលប្អូនបានជួយឧបត្ថមសំរាប់ជីវិតចុងក្រោយ។