ខេត្តកណ្តាល៖ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននិងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយមានការសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការប..ង្ក្រា.បករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឲ្យមរណៈភាពនៃជនរងគ្រោះ កាលពី ថ្ងៃទី០២ មីនា ២០២៤ ម៉ោង១ និង៣៨នាទី ចំណុច ផ្លូវកោងផ្លូវ២១Aមុខបេនត្រែ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០៣នាក់៖
១-ឈ្មោះម៉ាត់ សាស់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (ស្លា…ប់)។
២-ឈ្មោះ ម៉ាន ស្នាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (របួ..សធ្ង.ន់.ត្រង់.ក្បាលកំពុងព្យាបាលនៅប្រទេសវៀតណាម)។
៣-ឈ្មោះ សាន់ សះម៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (រងរ..បួ..សស្រាល)។
ជនសង្ស័យ០៨នាក់ ឃាត់បាន០៣នាក់ គេចខ្លួន០៥នាក់ មានដូចខាងក្រោម៖
១-ឈ្មោះ សំអាត សំផាត់ ភេទប្រុស ទីលំនៅភូមិស្វាយ ឃុំព្រាល ស្រុកកញ្ចៀក ខេត្តព្រៃវែង, មុខរបរកម្មកររោងចក្រ(ឃា..ត់.ខ្លួន)។
២-ឈ្មោះយឹម បញ្ញា ភេទប្រុស មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ,មុខរបរនៅផ្ទះ(ឃា..ត់.ខ្លួន)។
៣-ឈ្មោះ គុម សារិត ហៅបារាំង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ (ឃា..ត់.ខ្លួន)។
ជនសង្ស័យទាំង៣នាក់ គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
សម្ភារខូចខាត៖ ម៉ូតូ០១គ្រឿងម៉ាកសង់ស៊េរី២០២០ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល១AK៥៣៤៥(បែកកុងទ័រ បែកក្បាំង បែកចង្កៀងមុខ និងស្តុប)។
វត្ថុតាងចាប់យក៖
១-ម៉ូតូ០១គ្រឿងម៉ាកNEX ពណ៌ខៀវលាយស ស្លាកលេខរតនៈគិរី 1G-9923(ម៉ូតូរបស់ជនស.ង្ស័.យឈ្មោះ សំអាតសំផាត់ជិះឌុបឈ្មោះយឹម បញ្ញា)។
២-ម៉ូតូ០១គ្រឿងម៉ាកHonda c125ពណ៌ខ្មៅស៊េរី២០២៣ ស្លាកលេខភ្នំពេញ1KJ-4503 (របស់ជនសង្ស័យឈ្មោះគុមសារិត)។
សភាពរឿងហេតុ
ប្រភព បញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ម៉ោង២២និង១០នាទី ជនរងគ្រោះ ០៣នាក់ខាងលើ បានជិះម៉ូតូឌុបគ្នាទៅស៊ីផឹកនៅកោះពេជ្រ ដោយឈ្មោះម៉ាត់សាស់ ជាអ្នកបើកម៉ូតូ ឈ្មោះម៉ានស្នាវី អង្គុយកណ្តាល រីឯឈ្មោះ សាន់ សះម៉ាត់ អង្គុយខាងក្រោយ ដោយទៅជាមួយមិត្តភក្តិ៣នាក់ទៀត ជិះម៉ូតូមួយគ្រឿងទៀតម៉ាកសង់។លុះផឹកដល់វេលាម៉ោង០០និង៣០នាទី ចូលថ្ងៃទី០២ខែមីនាឆ្នាំ២០២៤ ជនរងគ្រោះទាំង០៣នាក់ និងមិត្តភក្តិ៣នាក់ ទៀតក៏ឈប់ផឹក ហើយនាំគ្នាជិះទៅញ៉ាំអីនៅម្តុំព្រែកប្រា ខណ្ឌច្បាអំពៅ វិញម្តង។ លុះញ៉ាំអីនៅព្រែកប្រារួចហើយ ជនរងគ្រោះទាំង៣នាក់ និងមិត្តភក្តិ០៣នាក់ទៀត បានជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅវិញ ។ លុះជិះមកដល់ចំណុចរង្វង់មូលគល់ស្ពានវត្តព្រែកសំរោង ក៏ជួបក្រុមជនស.ង្ស័.យខាងលើ ហើយមើលមុខគ្នា ពេលនោះក្រុមជនស.ង្ស័.យបានជិះម៉ូតូដេញតាមដោយមានកា.ន់.ដា.វមួយជាប់ដៃ ហើយជនរ.ង.គ្រោះទាំងបីនាក់ បានបើកម៉ូតូយ៉ាងលឿនរត់គេច រួចហើយម៉ូតូជនរងគ្រោះបានជ្រុលទៅបុកនឹងបង្គោលភ្លើងជាប់ផ្លូវ២១A នៅចំណុចផ្លូវកោងមុខបេនត្រែ បណ្តាលឲ្យមានរបួសធ្ងន់០២នាក់ និងស្រាល០១នាក់ ពេលនោះក៏មានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានចេញមកមើល ចំណែកជនស.ង្ស័.យទាំង០៥នាក់ បានជិះគេចខ្លួនបាត់ទៅ។ ក្រោយកើតហេតុរួច ជនរ.ង.គ្រោះទាំង០៣នាក់ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីពេទ្យរុស្សី ហើយជនរ.ង.គ្រោះ ឈ្មោះម៉ាត់សាស់ បានស្លា..ប់ដោយសារបែកថ្លើម រីឯជនរ.ង.គ្រោះ..ម្នាក់ទៀតឈ្មោះម៉ានស្នាវី រងរបួ..ស.ធ្ង..ន់ត្រង់ក្បាលត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ចំណែកជនរ.ង..គ្រោះម្នាក់ទៀតរបួស្រាលឈ្មោះសាន់សះម៉ាត់ ត្រូវគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះដើម្បីព្យាបាលបន្តរ។
លុះមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឃា..ត់ខ្លួនជនស.ង្ស័.យចំនួន០៣នាក់ យកមកសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង។
តាមការសាកសួរ ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនពិតជាបាននាំគ្នាជិះម៉ូតូដេញតាមវា..យក្រុមជ.នរ.ង.គ្រោះចំនួន២ម៉ូតូ មានគ្នា៦នាក់ ធ្វើឲ្យម៉ូតូ១គ្រឿងបុកបង្គោលភ្លើងបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ហើយម្នាក់ទៀតរងរ..បួ..សធ្ងន់ និងម្នាក់ទៀតរង.រ.បួ.ស.ស្រាល ប្រាកដមែន តែក្រុមរបស់ខ្លួនគ្មានប្រើអាវុធ រឺដាវនោះទេ។
បច្ចុប្បន្នក្រុមជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី។