ស្អប់ ម្ចាស់បំណុល សម្តីអាក្រក់ ស្ត្រីម្នាក់ យកកាំបិតចុងស្រួចចា.ក់.កា.ប់ និង.អា.ក.រ .រហូត ស្លា.ប់..!

(ឧត្ដរមានជ័យ) ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០៖២០នាទី មានកើតករណី ឃាតកម្ម នៅចំណុចក្នុងប្រឡាយស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត (បណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ) ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះទៅដល់ទីកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅឯក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ខណៈពេលកំពុងសួរនាំ ជនសង្ស័យឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតមានចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះរហូតដល់ស្លាប់ពិតប្រាកដមែន ហើយបន្ទាប់ពីបានធ្វើសកម្មភាពរួច រូបខ្លួនបានប្រមូលយក ទូរសព្ទ និងប្រាក់កាសមួយចំនួន ដែលជារបស់ជនរងគ្រោះខាងលើ យកគេចខ្លួនទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ប្រទេសថៃ ផងដែរ។

មូលហេតុ ៖ ដោយសាររូបខ្លួនជំពាក់ប្រាក់ជនរគ្រោះ និងស្អប់ជនរងគ្រោះមានសម្ដីអាក្រក់មកលើខ្លួន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close