លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម
(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោក អុី ឈាន លោក លី ឡាយ រួមការងារ សសយក ខេត្តនិង ក្រុមការងារអភិវឌ្ឍជនបទស្រុក នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ទៅប្រគល់ជូនដល់ កុមារកំព្រា សម្រាប់ហូប ចំនួន ១៣២ នាក់ ដែលកំពុងស្នាក់នៅ និង រៀន សូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។
អំណោយ រួមមាន៖
១-ថវិកា ចំនួន ៥០០០ដុល្លារ (ប្រាំពាន់ដុល្លារ)
២-អង្ករ ចំនួន ២តោន
៣-នំហែមបឺគឺ ១៥០នំ
៤-ភ្លៅមាន់ចំនួន ១៤០
៥-គ្រឿងភេសជ្ជះចំនួន ១០កេស
៦-ត្រីខចំនួន ១០កេស
៧-ទឹកសុទ្ធ សឹង្ហ ចំនួន ៣០ យួរ
៨-មី ចំនួន ៦០កេសតូច
៩-ទឹកដោះគូ ជូ ចំនួន ១០កេស
១០-នំសូកូឡា ចំនួន ១៧ ដុំ
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗជាទីស្រលាញ់ទាំងអស់ រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗ
-ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន
-សូមក្មួយៗ រស់នៅស្អាត អនាម័យល្អ ហូបស្អាត ជានិច្ច- ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ព្រោះដល់រដូវក្តៅ – ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ម៉ែដោះ ៕




















