ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកីឡាករបាល់ទះវិទ្យាល័យហ៊ុនសែនសំពងជ័យ និងថ្នាក់ដឹកនាំសាលា គ្រូបង្ហាត់និងអាជ្ញាធរដែនដី ដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់កីឡាករបាល់ទះ ដែលទើបទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកីឡាបាល់ទះមធ្យមសិក្សាទូទាំងខេត្តកំពង់ចាម។
ឯកឧត្តម បានផ្តល់ជូននូវអំណោយជាថវិកា ដល់ថ្នាក់ដឹកនាំសាលា រួមជាមួយកីឡាករចំនួន ១៧នាក់ក្នុងម្នាក់ៗទទួលបាន ២០០.០០០រៀល និងអ្នកចូលរួម ១២នាក់ក្នុងម្នាក់ៗទទួលបាន២០.០០០រៀល។ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយកីឡាករ ឯកឧត្តម និងគណៈប្រតិភូបានចុះពិនិត្យ និងដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋដែលស្នើសុំថវិកាសំរាប់ជួសជុលផ្លូវ ២ខ្សែនៅភូមិពោធិ និងភូមិត្រពាំងឈូក ក្នុងឃុំសំពងជ័យ ដែលកំពុងជួបការលំបាកក្នុងការធ្វើដំណើរ និងដឹកកសិផលនានាឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន ២.១២០.០០០រៀល។






