ខេត្តបន្ទាយមានជ័យ ៖ កាលពី ថ្ងៃសុក្រ ៦ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលក្រុងសិរីសោភ័ណ លោក ស្រេង សុផល អភិបាលនៃគណ:អភិបាលក្រុងសិរីសោភ័ណ និងជាប្រធានគណ:បញ្ជាការឯកភាពក្រុង រួមជាមួយលោក អ៊ុំ វិណារ៉ា លោក អុឹម សុភារៈ អភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង បានដឹកនាំកងកម្លាំងចម្រុះមានកម្លាំងនគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង និងអាជ្ញាធរសង្កាត់ ភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចុះពិនិត្យទីតាំងល្បែងផ្សងសំណាង (អនឡាញ) និងអប់រំណែនាំដល់សិស្សានុសិស្សដែលគេចម៉ោងរៀន ទៅលេងល្បែងអបាយមុខផ្សេងៗ នៅក្នុងទីតាំងមួយចំនួនក្នុងសង្កាត់អូរអំបិល,ព្រះពន្លា,កំពង់ស្វាយ និងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។