ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ១៦:៣០រសៀល ដោយមានការអនុញ្ញាតពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្រុមការងារចំរុះដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ ចុះពិនិត្យទីតាំងស្នូកឃ័រ នាមករណ៍ ខេ ស្នូក (K SNOOK) ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខA1 ផ្លូវ៥០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានបង្កប់ឆ្នោតឡូតូ ៨៨៨៨ ដោយបានជួបលោក អ៊ុំ ប៊ុនធឿន អ្នកគ្រប់គ្រងទីតាំងអាជីវកម្ម។
ក្រុមការងារបានណែនាំលោក អ៊ុំ ប៊ុនធឿន មិនអនុញ្ញាអោយមានលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបានដកហូត កុំព្យូទ័រ ១ឈុត (រក្សាទុកនៅរដ្ឋបាលខណ្ឌ) តុកុំព្យូទ័រ ១គ្រឿង (រក្សាទុកនៅសាលាសង្កាត់)។