ហាង​ ស្នុកឃ័រ យីហោ K Snook បន្ត បើក ល្បែងស៊ីសង ចាក់បាល់ និង ឡូតូ

ភ្នំពេញ​ ៖ ប្រភព រាយការណ៍មកថា ទី​តាំង ​ហាង​ស្នុកឃ័រ យីហោ K Snook​ ដែរលមាន​ទីតាំង​នៅ​ក្បែរ​ស្តុប​ឬក៏​ផ្អែម​ ស្ថិតនៅ​ក្នុង​សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កំពុង​បើក​ល្បែង​ស៊ីសង​ខុស​ច្បាប់​ ដូច​ជា​ចាក់​បាល់​ ឡូតូ​ ជា​ដើម​។

 ប្រភព​ច្បាស់​ការណ៍​មួយបាន​អះអាងថា​ ទីតាំង​នេះ​បេីក​ដំណើរការ​យូ​ណាស់​មកហើយ​  បេី​ទោះ​បី​ជា​បច្ចុប្បន្ន​ មាន​ការ​រិត​បណ្ដឹង​ និង​មាន​ការ​ណែនាំ​ពី​ សម្ដេច​មហា​ប​វរតិបតី​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ឲ្យ​ធ្វើ​យ៉ាងណា​ត្រូវ​បង្រ្កាប​ពាក់ព័ន្ធ​ករណី​ល្បែង​ស៊ីសង​នេះ​ ដេីម្បី​ពង្រឹង​នូវ​គោល​នយោបាយ​ ភូមិ​ ឃុំ​/សង្កាត់​ មាន​សុវត្ថិភាព​  ទាំង​៧​ ចំណុច ​ជូន​ប្រជាពលរដ្ឋ​។ 

តែ​ទោះបី​បី​ជា​យ៉ាង​ណា​ ទីតាំងស្នុកឃ័រ យីហោ K Snook នៅតែបន្តបើកល្បែងដោយមិនញញើតទៅនឹងប្រសាសន៍ថ្នាក់ដឹកនាំ​ ខណៈ​មេល្បែងរូបនោះអំនួតថា គ្មានសមត្ថកិច្ចនាចុះបង្ក្រាប ឡើយ។ 

តើ សមត្ថកិច្ច និង អាជ្ញាធរ សង្កាត់  ខណ្ឌ ​ មិនហ៊ាន បង្ក្រាប​ទីតាំង​ ស្នុកឃ័រ យីហោ K Snook ឬ ទាល់តែចាំ លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ និង លោក ជួន ណារិន្ទ ស្នងការក្រុងភ្នំពេញ ចេញបញ្ជាសិន ?

អត្ថបទដែលជាប់ទាក់ទង
Open

Close