ដឹកដី ពីព្រឹកដល់យប់ បន្តកន្ទុយគ្នា បើកលឿន មិនគ្រប ហុយលើ កំណាត់ផ្លូវជាតិ លេខ២ រត់កាត់មុខសាលាសង្កាត់រកាក្នុង ក្រុងដូនកែវ …ពេលនេះ ហៅផ្តិតមេដៃហើយ

ខេត្តតាកែវ ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវនៅថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១០.៣៩នាទី អធិការដ្ឋានបានទទួលសារព័ត៌មាន តាកែវឡាញញូស៍ តាមរយ: whats App គឺក្រុមប្រតិកម្មរហ័ស នគរបាលខេត្តតាកែវ ដែលមានខ្លឹមសារថា ដឹកដីពីព្រឹកដល់យប់ បន្តកន្ទុយគ្នា បើកលឿន មិនគ្រប ហុយលើ កំណាត់ផ្លូវជាតិ លេខ២ រត់កាត់មុខសាលាសង្កាត់រកាក្នុង ក្រុងដូនកែវ ធ្វើអាជីវកម្មមិនស្របតាមឯកសារបទដ្ឋាន ពលរដ្ឋអមសងខាងដងផ្លូវ ពលរដ្ឋធ្វើដំណើរតាមផ្លូវ ស្នើរសុំអាជ្ញាធរក្រុង និងអាជ្ញាធរពាក់ព័ន្ធ មេត្តាមានវិធានការផង ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ ថ្ងៃទី២៧ កុម្ភៈ ២០២៤។

ក្រោយពីទទួលបានព័ត៌មាន ដែលមានខ្លឹមសារដូចខាងលើ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានបញ្ជាឲ្យលោកវរសេនីយ៍ទោ នាង ពៅស៊ីវុត្ថា អធិការរង ទទួលការងារសណ្តាប់ធ្នាប់ដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាក្នុង ដើម្បីអញ្ជើញម្ចាស់ ក្រុមហ៊ុន និងអ្នកបើកបររថយន្តទាំងអស់មកធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ដោយតម្រូវឲ្យមានតង់គ្របឲ្យ បានត្រឹមត្រូវ។ ប្រសិនបើមិនអនុវត្តតាមកិច្ចសន្យាទេ អធិការដ្ឋាន នឹងអនុវត្តវិធានការច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close