ព័ត៌មាន ផ្សាយព្រោងព្រាតថា រោងចក្រផលិត បារី របស់ ចិន សង្ស័យអត់ច្បាប់… ស្នងការ ឃើញហើយប្រញាប់ចុះឆែកភ្លាម បញ្ជាក់លទ្ធផល ភ្លេត…!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានកិត្តិយសសូមឆ្លើយតបទៅនឹងគេហទំព័រ សារព័ត៌មាន Penh Chet Medai, គេហទំព័រ​ ផល្លីញ៉ូស៍ និងគេហទំព័ សាន់ដេ ធីវីអនឡាញ ដែលបានចុះផ្សាយថា មានរោងចក្រផលិតបារីអត់ច្បាដែលមានទីតាំងស្ថិតនៅ ភូមិកំពុងទួល ឃុំកំពុងទួល ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកកណ្ដាលស្ទឹង ដឹកនាំដោយលោក ភិន ស៊ុនឡេង អភិបាលរងស្រុក ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖
-លោក ជា រដ្ឋមុនី នាយការិយាល័យសេដ្ឋកិច្ច អភិវឌ្ឍន៍​ស្រុក
-លោកវរសេនីយ៍ឯក វ៉ែន សារិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច
-លោកវរសេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងស្រុកកណ្ដាលស្ទឹង
-លោកវរសេនីយ៍ត្រី ទូច ភារម្យ នាយប៉ុស្តិ៍​រដ្ឋបាលកំពង់ទួល
-លោក ឃន ថាវង់ ជំទប់ទី១ ឃុំកំពង់ទួល
-លោក ជួប វុទ្ធី មេភូមិកំពង់ទួល។

ដើម្បីធ្វើការចុះត្រួតពិនិត្យជាក់ស្ដែងទីតាំងសហគ្រាសធុនតូចផលិតបារីជេឃីង ស្ថិតនៅភូមិកំពង់ទួល ឃុំកំពង់ទួល ស្រុកណ្ដាលស្ទឹង​ ខេត្តកណ្ដាល ឃើញមាន៖
-កំពុងផលិតបារីមួយមុខម៉ាក ONLY YOU
-ម៉ាស៉ីន ម៉ូលដើមបារី ចំនួន០២គ្រឿង
-ម៉ាស៉ីន ច្រកវិចខ្ចប់បារី ចំនួន០៣គ្រឿង
-ឃ្លាំងស្ដុក​ថ្នាំជក់ ០១
-បារីផលិតរួចម៉ាក ONLY YOU​ ចំនួន ២៥០ប៊ិច
-ឯកសារវិញ្ញាបនបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ 27584669 ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រសួងពាណិជ្ជកម្ម។​
-បណ្ណពន្ធប៉ាតង់ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារលេខ 23021799246 ចុះថ្ងៃទី១៧ ខែកុម្ភៈ ​ឆ្នាំ២០២៣​។​
-វិញ្ញាបនបត្រអនុញ្ញាតដំណើរការសហគ្រាសលេខ 0801/171 ចុះថ្ងៃទី០៤ ខែកក្កដា​ ឆ្នាំ២០២៣ របស់មន្ទីឧស្សាហ៍កម្មខេត្តកណ្ដាល។​
-វិញ្ញាបនបត្រចុះបញ្ជីម៉ាកលេខkH/73776/19 ( ម៉ាកONLY YOU) កំពុងដំណើរការ
-វិញ្ញាបនបត្រចុះបញ្ជីម៉ាក លេខkH/72638/19 ( ម៉ាកGE ZHOUBA) មិនដំណើរការ
-វិញ្ញាបនបត្រចុះបញ្ជីម៉ាក លេខkH/74015/19 ( ម៉ាកAPOLO)មិនដំណើរការ

ម្ចាស់សហគ្រាស មានឈ្មោះ ជាង សៅជុន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន សញ្ជាតិ​ខ្មែរ​ មានទីលំនៅ ភូមិសំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានីភំ្នពេញ​។​

ក្រោយពីក្រុមការងារ​បានត្រួតពិនិត្យរួច សហគ្រាស​ផលិតបារីខាងលើ មានច្បាប់អនុញ្ញាតត្រឹមត្រូវ។​

អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close