អភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាអោយចុះត្រួតពិនិត្យអាជីវកម្ម ទិញនិងស្តុកសំណល់ប្រេងឆាខុសច្បាប់ ១កន្លែង ក្នុងសង្កាត់ចោមចៅ១

អនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យអាជីវកម្ម ទិញនិងស្តុកសំណល់ប្រេងឆាខុសច្បាប់ ០១កន្លែង របស់ឈ្មោះ ឈឿន កញ្ញា អាយុ ៣៧ឆ្នាំ ស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ក្រុមការងារបានធ្វើការណែនាំដូចខាងក្រោម៖
-ត្រូវស្នើសុំច្បាប់ប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់
-ទុករយៈពេល ០១សប្ដាហ៍ ម្ចាស់អាជីវកម្មត្រូវរកទីតាំងឲ្យបានសមស្របសម្រាប់ធ្វើអាជីវកម្ម ពុំដូចច្នេះទេក្រុមការងារ និងបិទអាជីវកម្ម ដកហូតសម្ភារៈមិនទទួលខុសត្រូវលើការខូចខាតឡើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close