លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់តំណាងនាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក មុំ សុីថា
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សនិងសហការីចូលរួមគោរពវិញ្ញាណក្ខន្ធនិងនាំយកថវិកាសរុបចំនួន៩.០៤៥.០០០រៀលក្នុងនោះថវិកាសមាគមមិត្តនគបាលជាតិកម្ពុជាចំនួន៦លានរៀលនិងថវិកាចូលរួមរបស់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ចំនួន៣.០៤៥.០០០រៀលប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក មុំ សុីថាមន្រ្ដីប៉ុស្តិ៍នគរបាលការពារព្រំដែនប្ញទ្ធីសែននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១បានទទួលមរណភាពនៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤វេលាម៉ោង០៥និង០០នាទីព្រឹកដោយរោគាពាធក្នុងជន្មាយុ៥៣ឆ្នាំ។
សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពដែលស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សបានពាំនាំកាចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងរូបលោកផ្ទាល់ចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ដែលបាត់បង់ ប្តី ឪពុក ជាទីគោរពស្រឡាញ់ ៕









