អង្គុយផ្តល់សំណាង ដោយចំហរ ប៉ូលិស ចាប់ម្នាក់ហើយ!

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៦ កុម្ភៈ ២០២៤  អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខ) មួយកន្លែងនៅត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនអ្នកលក់​កន្ទុយលេខ ឈ្មោះ​ វ៉ែន​ វួច​ ភេទស្រី​ អាយុ៥៧ឆ្នាំ​ រស់នៅភូមិវត្តរំដួល​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ក្រោយពីធ្វេីការសាកសួរអ្នកលក់កន្ទុយលេខបានឆ្លេីយសារភាពថាខ្លួនពិតជាបានលក់កន្ទុយលេខមែន ។

បច្ចុប្បន្នផ្នែកជំនាញកំពុងតែកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close