ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារផាកពិន័យរបស់រដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំ ទីតាំង ឈ្មោះ សណ្ឋាគារ វីនីណា ប៊ូទីក ស្ថិតនៅ ភូមិ ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ដោយទីតាំងនេះ បានយកសំរាម ទៅចោលនៅទីសាធារណៈ និងបញ្ចេញសំរាមខុសពេលវេលាតាមរដ្ឋបាលក្រុងបានកំណត់។ ក្រុមការងារសម្រេចផាកពិន័យអន្តការណ៍ជាទឹកប្រាក់ចំនួន ៥០០.០០០ រៀល ស្ដីពីអនុក្រិត្យ១១៣ នៃមាត្រាទី៤៨ ។
តម្រូវអោយម្ចាស់ទីតាំងបង់ការផាកពិន័យនៅរដ្ឋបាលក្រុងព្រះសីហនុដោយយទុករយៈពេល៣ថ្ងៃចាប់ពីថ្ងៃធ្វើកំណត់ហេតុ។
ករណីម្ចាស់ទីតាំងមិនគោរពតាមការណែនាំរបស់ក្រុមការងារនោះក្រុមការងារនិងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។





