ដូចច្រើនពេកហើយ! បុគ្គលិកធនាគារ ជិះម៉ូតូ ផ្លាកលេខ ន.ប អត់ពាក់មួកសុវត្ថិភាព…!

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីមានការផ្សាយតាមបណ្តាញសង្គមពីជនសុីវិល​ម្នាក់​ ជិះម៉ូតូផ្លាកលេខនគរបាល ថែមទាំងគ្មានពាក់មួកសុត្ថិភាពរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ​ បានឲ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ។

តាមការស្រាវជ្រាវ ជនសុីវិលម្នាក់ ឈ្មោះ លីម សាវលីន ភេទស្រី មុខរបរ បុគ្គលិកធនាគារ បានយកម៉ូតូស្វាមី ឈ្មោះ កែវ សុខលី ជាមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើដំណើរតាមផ្លូវ ដោយមិនពាក់មួកសុវត្តិភាព ហើយមានការបង្ហោះចែកចាយរូបថតក្នុងបណ្តាញសង្គម ។

ជាលទ្ធផល ទាំងអ្នកបើកបរ និងម្ចាស់ម៉ូតូ បានចូលខ្លួនមកទទួលកំហុស និងទទួលការផាកពិន័យ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅវេលាម៉ោង ១១និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

សូមចូលរួមគោរពច្បាប់ចរាចរណ៍!

អត្ថបទដែលជាប់ទាក់ទង
Open

Close