ធ្លាប់កក្រើក នៅកោះធំ បច្ចុប្បន្ន កំពុងសាងកេរ្តិ៍ឈ្មោះអោយល្បី នៅព្រៃវែង!

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត បានចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់បានចំនួន ០២ ទីតាំង ស្ថិតក្នុងភូមិជើងទឹក (ខ) និងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា សម្ភារៈដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះបង្ក្រាបនិងដកហូតបានរួមមាន ១.ស្បៃរបាំង ចំនួន ១.៦៤០ ម៉ែត្រ, ២.បង្គោល ចំនួន ៥៤០ដើម និង ៣.លូមាត់ស្បៃ ចំនួន ៤១ មាត់ ។

បច្ចុប្បន្ន សម្ភារៈទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងជំនាញជលផល ធ្វើការដុតបំផ្លាញចោល ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close