បាត់ដំបង៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤វេលាម៉ោង០៦និង៣០នាទីព្រឹកអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងដឹកនាំការងារការិយាល័យនេះ លោកវរសេនីយ៍ឯក យី យក់សាននាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចបានដឹកនាំកម្លាំង ចូលរួមសហការជាមួយមន្រ្តីជំនាញ ការិយាល័យផលិតកម្ម និងបសុ ព្យាបាល ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនមាន់រស់គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលនៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានត្រួតពិនិត្យរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខបាត់ដំបង 2C-3805 រកឃើញមាន់រស់ចំនួន៣៥៨ក្បាល ស្មើនឹង ៤៥តាការ និងបាននាំយកមករក្សាទុកបណ្តោះអាសន្ន និងអនុវត្តនីតិវិធីបន្តនៅចត្តាឡីស័ក របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង៕