ឡានក្រុង VIP ដឹកពងមាន់ជាង ១ម៉ឺនគ្រាប់ គ្មានប្រភពច្បាស់លាស់ ចាប់បាននៅ ផ្លូវវេងស្រេង

ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្តចំនួន ០១គ្រឿង ម៉ាក HYUNDAI ពណ៌សលាយខៀវ ជាប្រភេទរថយន្តដឹកអ្នកដំណើរចំណុះ ៤៥កៅអី ពាក់ស្លាកលេខភ្នំពេញ ៣C-៩៦៦៨ ដឹកស៊ុតសត្វមាន់ចំនួន ៤២ដុំ ស្មើនឹង ១២ ៦០០ គ្រាប់ ដោយស៊ុតសត្វខាងលើនោះ នាំចូលមកគ្មានប្រភពច្បាស់លាស់ ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តបន្ទាយមានជ័យ ក្រុមការងារបានឃាត់ចាប់នៅលើផ្លូវវេងស្រេងត្រង់ចំណុចជិតផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានស៊ុតសត្វមាន់សរុបចំនួន ១២ ៦០០គ្រាប់ និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close