ស្ទឹងត្រែង៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចមុខសណ្ឋាគារអង្គរមាស ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីហិង្សា ក្នុងកម្មវិធីប្រដាល់គ្រុឌគុនខ្មែរ បង្កឡើងដោយមូលហេតុ ឈ្មោះ ធីន លីហួរ ភេទ ប្រុស ព្រមទាំងគ្នីគ្នាបានឈរបាំង ឈ្មោះ ហម ប៊ុនហាក់ និងអ្នកជិតខាង ដែលធ្វើឲ្យមើលប្រដាល់ពុំឃើញ និងបានប្រាប់ឲ្យអង្គុយចុះប៉ុន្តែពួកគេមិនអង្គុយនោះឡើយ ពេលនោះ ហម ប៊ុនហាក់ បានរើសយកសំបកដបទឹកសុទ្ធគប់ទៅលើ ធីន លីហួរ បណ្ដាលឲ្យត្រូវក្បាលខាងក្រោយ និងសាចទឹកត្រូវអ្នកជិតនោះ រហូតឈានដល់មានការប្រកែកគ្នា និងប្រតាយប្រតប់គ្នាទៅវិញទៅមក ប៉ុន្តែមិនបង្កឲ្យមានរបួសស្នាមអ្វីឡើយ ដោយមានការអនុញ្ញាតពី លោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
កម្លាំងជំនាញ បានឲ្យភាគីទាំងពីរ ធ្វើកិច្ចសន្យាអប់រំ ព្រមទាំងធ្វើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរមិនឲ្យមានការគុំគួនគ្នាបន្តទៅទៀត និងបានធ្វើការប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ។