ខេត្តកំពត៖ នៅថ្ងៃទី២១ កុម្ភៈ ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត កោតសរសើរ លោកអធិការរងទទួលការងារព្រហ្មទណ្ឌក្រុងកំពតលោកវរសេនីយ៍ទោ កុល ណារុំ និងសហការីដែលបានខិតខំស្រាវជ្រាវទាំងយប់ទាំងថ្ងៃក្នុងការស្រាវជ្រាវបង្រ្កាបក្រុមកាត់ខ្សែភ្លើងក្នុងក្រុងកំពតនិងស្រុកទឹកឈូកន្លងមក ហើយក៏សូមអរគុណដល់លោកអធិការស្រុកទឹកឈូ លោកអធិការស្តីទីស្រុកដងទង់និងលោកអធិការស្រុកឈូកក្នុងកិច្ចសហការកាលពីល្ងាចមិញ។ ទាំងអ្នកប្រព្រឹត្តអ្នកទទួលផលគឺត្រូវទទួលទោសដូចគ្នា បើគ្មានអ្នកទិញក៏គ្មានអ្នកលួចដែរ ។