មន្រ្តីនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ មិនបានខលឲ្យឪពុកក្មេងស្រីបាត់ខ្លួនមកដកពាក្យប..ណ្តឹងដូចដែលម្តាយក្មេងស្រីផ្តល់បទសម្ភាសន៍ដល់វិទ្យុ Abc នោះទេ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងផេកហ្វេសប៊ុកឈ្មោះ A JA A -Abc ដែលបានសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី ម៉ៅ សៅដា ជាម្តាយបង្កើតជនរងគ្រោះបាត់ខ្លួនឈ្មោះ ហ ស.ភ ភេទស្រី អា..យុ ១៤..ឆ្នាំ ហើយម្តាយជនរងគ្រោះបាននិយាយថា ពេលមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ហើយសមត្ថកិច្ច បានហៅឲ្យមកដកពាក្យប..ណ្តឹងវិញ ដោយមិនបានជួយស្វែងរកកូនរបស់គាត់។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបំភ្លឺករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖

ករណី៖ ការបា.ត់កូ.នស្រី កាលពី ថ្ងៃទី០៤-០២-២០២៤ ម៉ោង១៥ និង១៥នាទី ចំណុច ក្នុងផ្ទះជនរងគ្រោះភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដើមប..ណ្តឹង ឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ យោធា(ត្រូវជាឪពុកបង្កើត)។

បានបា..ត់កូន ឈ្មោះ ហ ស.ភ ភេទស្រី អា..យុ..១៤..ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរ សិស្ស។

សមត្ថកិច្ច បញ្ជាក់ថា នៅវេលាម៉ោង ២៣:០៦នាទីយប់ ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ ឈ្មោះ អូន ពិសិដ្ឋ បានមកដាក់ពាក្យប..ណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្តីពីការបា..ត់កូ..នស្រីរបស់គាត់។

លុះដល់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក មន្រ្តីដែលបានទទួលពាក្យបណ្តឹងពីយប់ក៏បានខលទៅអញ្ជើញគាត់មកពន្យល់ពីនី.តិវិធីស្រាវជ្រាវរកកូនគាត់តាមរយ: Location ក្រោយមក ម៉ោងប្រមាណ ៩:៣០នាទីព្រឹក ឈ្មោះ អូន ពិសិដ្ឋ បានមកដល់អធិការដ្ឋាននគរបាលក្រុងតាខ្មៅជួបនឹងមន្រ្តីជំនាញ ហើយយមន្រ្តីជំនាញក៏បានពន្យល់ណែនាំអំពីនីតិវិធីស្រាវជ្រាវរកកូនគាត់តាមរយះ Location លេខទូរស័ព្ទ និងបណ្តាញសង្គមផ្សេងៗ ដោយមន្រ្តីជំនាញបានប្រាប់គាត់ថា៖ ប្រសិនបើបងចង់ស្វែងរកកូនស្រីតាមរយ: Location ប្រព័ន្ធលេខទូរស័ព្ទ និងបណ្តាញសង្គមនោះ សូមបងអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទ.ល្មើសបច្ចេកវិទ្យាទើបគេមានជំនាញហ្នឹង សម្រាប់មន្រ្តីពួកយើងខ្ញុំនៅមានកម្រិត។ ដោយឈ្មោះ អូន ពិសិដ្ឋ នៅតែចង់ឲ្យជំនាញស្រាវជ្រាវតាមរយ:លេខទូរស័ព្ទ និងLocation ពេលនោះមន្រ្តីជំនាញក៏បានពន្យល់ប្រាប់ ឈ្មោះ អូន ពិសិដ្ឋ ឲ្យទៅដាក់ដាក់ពាក្យប.ណ្តឹងនៅនាយកដ្ឋានប្រឆាំងបទ..ល្មើសបច្ចេកវិទ្យាទៅ តែទាល់តែបងដកពាក្យបណ្តឹ.ងនៅខាងខ្ញុំសិន ខណៈពេលនោះ ឈ្មោះ អូន ពិសិដ្ឋ ក៏យល់ព្រមដកពាក្យបណ្តឹងភ្លាមៗ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ អូន ពិសិដ្ឋ និងឈ្មោះ ម៉ៅ សៅដា (ប្រពន្ធ) បានមកដាក់ពាក្យប..ណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅម្តងទៀត ស្តីពី ការបា.ត់កូ.នស្រី ឈ្មោះ ហ ស.ភ អា..យុ..១៤..ឆ្នាំ ដែលបានចាកចេញពីផ្ទះ ហើយបានឡើងជិះម៉ូតូមួយគ្រឿងម៉ាកសង់ពណ៌ខ្មៅ ជាមួយក្មេ..ងប្រុសម្នាក់មិនស្គាល់ឈ្មោះ អា..យុប្រហែល..១៨..ឆ្នាំ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រោយពីបានទទួលពាក្យប..ណ្តឹងពីឪពុករបស់ក្មេ..ងស្រីដែលបានបាត់ខ្លួនរួចមក កម្លាំងផ្នែកជំនាញធ្វើការផ្សព្វផ្សាយទៅតាមបណ្តាប៉ុស្តិ៍ទាំង១០ ឲ្យជួយស្រាវជ្រាវរកក្មេ..ងស្រីដែលបាត់ខ្លួនខាងលើទៅតាមជំនាញ។

បញ្ជាក់៖ មន្រ្តីនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ មិនបានខលឲ្យឪពុកក្មេងស្រីបាត់ខ្លួនមកដកពាក្យប..ណ្តឹងដូចដែលម្តាយក្មេងស្រីផ្តល់បទសម្ភាសន៍ដល់វិទ្យុ Abc នោះទេ។

ចំពោះមន្រ្តីអធិការដ្ឋានក៏មិនបានប្រើពាក្យសម្តីមិនសមរម្យចំពោះឳពុកម្តាយក្មួ..យស្រីដែលបាត់ខ្លួននោះដែរ។

អាស្រ័យហេតុនេះសូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close