ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៣ និង ៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរប្ញស្សីទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ ករណី ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា និង បទ ឆបោក ប្រព្រឹត្តនៅចំណុចផ្សារអូរប្ញស្សីសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។
ឃាត់ខ្លួនជនសង័្សយចំនួន០២នាក់៖
១. ឈ្មោះ សៅ ពន្លៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្តាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
២. ឈ្មោះ ថាន សុខល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
សម្ភារៈដកហូត៖ គ្រឿងបរិក្ខារបស់ព្រះសង្ឃ ចំនួន២ឈុត , ឆ័ត្រ១, ប្រាក់ចំនួន២២,០០០រៀល។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕