ឯកឧត្តម ខៀវ កាញារីទ្ធ ៖ សំនួរ វាមិនឮសម្លេង តែវាចេញជាសម្លេងឆ្នោត !

ភ្នំពេញ៖ ពលរដ្ឋផ្ញើសារ ទៅកាន់ ឯកឧត្តម ខៀវ កាញារីទ្ធ មានខ្លឹមសារដូចខាងក្រោម៖
ជំរាបសួរលោកពូ ខ្ញុំបាទជាប្រជាជនរស់នៅ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ផ្លូវលំ ច្រកខាងត្បូងវត្តសំរោងអណ្តែត។
ដោយមើល ឃើញថា សាលា ទ្រូវីស្សិន ដែលស្ថិតនៅលើផ្លូវលំនេះដែរនោះ បានកំពុងជួសជុលផ្លូវតំលើងកំពស់នីវ៉ូអោយខ្ពស់តែមុខសាលាខ្លួនឯងពីលើផ្លូវបេតុងរបស់រដ្ធដែលល្អស្រាប់នោះមានលក្ខណះខុសបច្ចេកទេស៖
1/ បុកបំបែកផ្លូវបេតុងដែលល្អស្រាប់នោះហួសគំរោងដែលជួសជុលប្រមាណ20m ដោយមិនសំអាតថ្មធំៗចេញ មានជង្ហុក មានថ្មរប៉ាត់រប៉ាយតាមផ្លូវ ធ្វើអោយពិបាកដល់ចរាចរណ៍របស់ប្រជាពលរដ្ធ និងមានគ្រោះថ្នាក់ជារឿយៗ
2/ មិនសំអាតថ្មធំៗចេញហើយ ក៍មិនមានរបាំងសុវត្តិភាពទៀត
3/ សំនួរខ្ញុំបាទ ឆ្ងល់ចង់សួរទៅខាងអាជ្ញាធរដែនដី និងអ្នកពាក់ពន្ធ័បច្ចេកទេសខាងផ្លូវ ថាតើគេធ្វើលើកកំពស់ផ្លូវមុខកន្លែងឯកជនខ្លួនឯងតែមួយកំណាត់នោះត្រូវទៅតាមបច្ចេកទេសនីវ៉ូទឹកហូរដែររឺទេ? ចុះបើសិនជាត្រឹមត្រូវមានបានគិតផ្ទះប្រជាជន និងផ្លូវជុំវិញហ្នឹងដែលទាបរឺក៍អត់?
4/ តើការបុកផ្លូវបេតុងល្អរបស់រដ្ធទៅជាខូចអស់ដែលបង្កអោយមានគ្រោះថ្នាក់នេះ តើអាជ្ញាធរមានវិធានការយ៉ាងណា បើខាងសាលាធ្វើសំអាតតែមុខសាលាខ្លួនឯងមិនខ្វល់បែបនេះ?
បាទលោកពូតាមពិតខ្ញុំបានខំមិនចូលទៅក្នុងផេកសាលាខណ្ឌប៉ុន្មានថ្ងៃហើយ តែមិនមានអ្នកតប អ្នកឆ្លើយ ទើបឆាតទៅលោកពូ អោយជួយផ្តល់ជា ព័ត៌មាន។
សូមគោរពអរគុណលោកពូដោយក្តីគោរពពីខ្ញុំបាទអ្នករស់នៅសង្កាត់គោកឃ្លាង សូមជូនពរលោកពូអោយមានសុខភាពល្អ កំលាំងពលំ មាំមួន។
ឯកឧត្តម ខៀវ កាញារីទ្ធ  សូម សរសើរ រដ្ឋបាលសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក៏ដូចជាអ្នកនាំពាក្យ នៃស្ថាប័នភាគច្រើនផងដែរ ដែលបានឆ្លើយតបភ្លាមៗ ទៅនឹងសំនួរប្រជាជន ។

 

សំនួរប្រជាជនអាចមានពាក្យពិរោះ មិនសូវពិរោះ ឬ សង្កៀរត្រចៀកខ្លះក្តី អាស្រ័យ សិល្បៈនៃ ការសរសេរ តែមិនមែន ជារដ្ឋប្រហារ ឬ អំពើហិង្សានោះទេ ។

អាជ្ញាធរ ជាឪពុកម្តាយ ដែលត្រូវពន្យល់បកស្រាយ ទៅកូន មិនមែន គេចពីសំនួរ ឬ ទាមទារលុបសំនួរទេ ព្រោះសំនួរ នៅតែជាសំនួរ វាមិនឮសម្លេង តែវាចេញជាសម្លេងឆ្នោត !

ជុំវិញករណីខាងលើ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាម តេឡេក្រាម នៅថ្ងៃដដែលថា ៖ សូមជម្រាបជូនថា ផ្លូវនេះ ជាទំនាប និងលិចទឹកជ្រៅមួយកំណាត់ផ្លូវនៅរដូវវស្សា ពេលភ្កៀងធ្លាក់ខ្លាំងម្តងៗ យានយន្តមិនអាចធ្វើចរាចរណ៍បានទេ។ ដូច្នេះអាជ្ញាធរបានស្នើសុំអោយសាលាជួយស្ថាបនាថ្មី ដោយលើកកម្ពស់ផ្លូវអោយផុតពីទឹកលិច ដើម្បីជាប្រយោជន៍ប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close