កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បេីកប្រតិបត្តិការចុះត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះនិងទប់ស្កាត់អ្នកបេីកបរប្រេីប្រាស់គ្រឿងស្រវឹង ពេលរាត្រី
បន្ទាយមានជ័យ ៖ យោងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដេីម្បីសុវត្ថិភាពចរាចរណ៍និងសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅយប់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៤ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី ង៉ាន់ ចិន្តាស្នងការរងផែនការងារសណ្តាប់ធ្នាប់និងលោកឧត្ដមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យកម្លាំងនគរបាលចរាចរណ៍ដឹកនាំដោយលោកវរសេនីយ៍ឯក គី មករានាយការិយាល័យចរាចរណ៍ផ្លូវគោកនិងកំម្លាំងនគរបាលអាវុធគ្រឿងផ្ទុះនិងជាតិពុលដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ុល សុភេទនាយការិយាល័យអាវុធគ្រឿងផ្ទុះនិងជាតិពុលបានចុះពិនិត្យអាវុធជាតិផ្ទុះនិងទប់ស្កាត់អ្នកបេីកបរក្នុងស្ថានភាពស្រវឹងលេីកំណាត់ផ្លូវជាតិលេខ៥ស្ថិតនៅភូមិ៤សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លិទ្ធផលកិច្ចប្រតិបត្តិការនេះ:
+ត្រួតពិនិត្យមធ្យោបាយធ្វើដំណើរបានសរុប៣២៩គ្រឿងក្នុងនោះ
-រថយន្តធំ១៩គ្រឿង
-រថយន្តតូច១៤១គ្រឿង
-ម៉ូតូ១៥៩គ្រឿង
+អប់រំម្ចាស់មធ្យោបាយនិងអ្នករួមដំណើរចំនួន៤២៧នាក់ស្រី១៣៥នាក់។
ក្នុងការត្រួតពិនិត្យនេះសមត្ថកិច្ចរកឃើញអ្នកបេីកដែលមានជាតិអាកុលចំនួន០៧នាក់និងអប់រំអ្នកបេីកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន២៨គ្រឿងចំពោះអ្នកបេីកបរដែលមានជាតិអាកុលមិនអនុញ្ញាតអោយបេីកបរបន្តទៅមុខទៀតទេឃាត់រហូតដល់ស្វាងដេីម្បីចាត់ការបន្តតាមនិតិវិធី.
បញ្ចាក់ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងអធិការរដ្ឋាននគរបាលក្រុង-ស្រុកបានចុះត្រួតពិនិត្យតាមភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវរៀងៗខ្លួន៕