កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត របស់លេខាធិការដ្ឋាននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ 

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត  របស់លេខាធិការដ្ឋាននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់ក្រុមជំនាញចំណុះលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន និងឯកឧត្តម លោក លោកស្រី ជាអនុប្រធានក្រុម និងជំនួយការ ចំនួន ២៣រូប នៅទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) នារសៀលថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង
Open

Close