ស្នងការខេត្តកំពត ៖ បើមាន មន្ត្រីចរាចរណ៍ ណាម្នាក់ លបលួចបាញ់ល្បឿន ពី ក្នុងឡាន ឬ កម្ពតព្រៃ សូមថត….!

ស្នងការដ្ឋាននគរបាលខេត្តកំពត ៖ ល្មមមើលឃើញទេបាទ នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ ស្លាកសញ្ញាកំណត់ល្បឿន បានយកទៅចាប់ នៅតាមគោលដៅ ដែលបានកំណត់ នៅពេលតម្លើងរួច លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងប្រាប់អំពីគោលដៅតាំងបីស្លាកដែលបានតម្លើងក្នុងភូមិសាស្ត្រនីមួយៗ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់បន្ថែមថា នៅពេលចុះបាញ់ល្បឿន ប្រសិនបើមន្ត្រីចរាចរណ៏របស់លោក ណាម្នាក់លបលួចបាញ់ល្បឿន ពីក្នុងឡាន ពីក្នុងកម្ពតព្រៃខុសពីគោលការណ៏ណែនាំ សូមថត អោយបានលោក និងអនុវត្តវិន័យកងកំលាំងនគរបាលជាតិចំពោះបុគ្គលដែលប្រព្រឹត្តខុស ។

អត្ថបទដែលជាប់ទាក់ទង
Open

Close