ភរិយា លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត នាំយកអំណោយ ចែកជូនសិស្សសាលាបឋមសិក្សាចំនួន២ និងចាស់ជរា រស់នៅក្នុងស្រុកព្រះស្តេច
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះលោកស្រី រ៉េត ផល្លីដា ភរិយា លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្តាល និងក្រុមគ្រួសារ ព្រមទាំងលោកគ្រូ ឈន កុម្ភៈ និងសិស្សានុសិស្ស រស់នៅរាជធានីភ្នំពេញ បានអញ្ជើញនាំយកអំណោយ ចែកជូនសិស្សសាលាបឋមសិក្សាចំនួន២ និងចាស់ជរា រស់នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សិស្សសាលាបឋមសិក្សាចំនួន២ ដែលត្រូវបានទទួល អំណោយ នៅព្រឹកនេះមាន សិស្សសាលាបឋមសិក្សាជៃតា ស្ថិតក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ចំនួន២២០ នាក់ និងសិស្សសាលាបឋមសិក្សាដូនស្តើង ស្ថិតក្នុងឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ចំនួន១៩០នាក់ ទទួលបានសម្ភារៈសិក្សា និងថវិការមួយចំនួនដូចៗគ្នា។
ជាមួយ គ្នានេះដែរ លោកស្រី រ៉េត ផល្លីដា ក៏បានឧបត្ថម្ភសម្ភារៈបណ្ណាល័យមួយចំនួន និងធុងសំរាមចំនួន១០ធុង ដល់លោកនាយកសាលាបឋមសិក្សាទាំង២ផងដែរ។
ដោយ ឡែកចាស់ជរា រស់នៅភូមិស្នាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ចំនួន ៥៥នាក់ ក្នុងម្នាក់ៗទទួលបានអង្ក៥០គីឡូ ក្រាម ,មី១កេះ ,ត្រីខ១យួរ ,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ,ស្កស១គីឡូក្រាម ,អំបិល១គីឡូ ក្រាម ,សារ៉ុងចំនួន១ និងថវិការចំនួន១៥០០០០រៀល។













