សម្រេច​ឃុំ​ខ្លួន ​​បណ្តោះអាសន្ន​ លើឈ្មោះ យឹម សុផាណា ភេទប្រុស ពីបទល្មើសប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទល្មើសក្លែងបន្លំ

សេចក្តីប្រកាសព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០២៤ ជុំវិញករណីប្រឌិតអង្គហេតុទារ​ប្រាក់​ផាកពិន័យចំពោះមន្ត្រីនគរបាលចរាចរណ៍គោលដៅស្តុបក្តាន់ពីរ ដែលមានឈ្មោះ យឹម សុផាណា ភេទប្រុស (ប្រើប្រាស់​បណ្តាញ​សង្គម​​គណនី​ឈ្មោះ គង់ ម៉ូលីណា) បាន​ប្រឌិត​អង្គហេតុ​ បរិហារបង្កាច់កេរ្តិ៍ និងក្លែង​បន្លំទៅលើឈ្មោះ ខៀវ សុខឡាយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ទាំងដែលការពិតឈ្មោះ ខៀវ សុខឡាយ ពុំបានប្រព្រឹត្តឡើយ។

ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានីភ្នំពេញ សម្រេច​ឃុំ​ខ្លួន​​បណ្តោះអាសន្ន​លើឈ្មោះ យឹម សុផាណា ភេទប្រុស ពីបទល្មើសប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទល្មើសក្លែងបន្លំ តាមមាត្រា៣១១ និងមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌ។

អត្ថបទដែលជាប់ទាក់ទង
Open

Close