អភិបាលខណ្ឌពោធិ៍សែនជ័យ ហាមដាច់ខាតមិនឲ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ (ឆ្នោតឡូតូ) និងត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ
ភ្នំពេញ៖ អនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅព្រឹក ថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យអាជីវកម្មតារាងបាល់ទះ, ស្នូកឃ័រ និងភោជនីយដ្ឋាន ចំនួន ០៩ រួមមាន៖
១-ទីតាំងតារាបាល់ទះ សួនកុមារ ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១
២-ទីតាំងតារាបាល់ទះ សេនជូរី ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១
៣-ទីតាំងតារាបាល់ទះ ព្រៃសាលា ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២
៤-ទីតាំងតារាបាល់ទះ សេរី ៧៧ ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២
៥-ទីតាំងស្នូកឃ័រ គ្មានឈ្មោះ ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២
៦-ទីតាំងតារាបាល់ទះ ដោនថោន ស្ព័ត ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១
៧-ទីតាំងតារាបាល់ទះ គ្មានឈ្មោះ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១
៨-ទីតាំងតារាបាល់ទះ HAPPY SPORT ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១
៩-ទីតាំងភោជនីយដ្ឋាន ខតយ៉ាដណូ៣ ស្ថិតនៅភូមិកប់គង សង្កាត់ចោមចៅទី២
ពេលចុះដល់ទីតាំងខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើកំណត់ហេតុណែនាំ ដល់ ម្ចាស់ទីតាំង ហាមដាច់ខាតមិនឲ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ (ឆ្នោតឡូតូ) និងត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ។