ស្នងការខេត្តកំពង់ស្ពឺ ៖ ប្រភពចែករំលែកព័ត៌មានតាមបណ្តាញសង្គម tik tok កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ អំពីហេតុការណ៍ក្មេងប្រុសម្នាក់បេីកម៉ូតូលេីផ្លូវជាតិលេខ៤ បញ្រ្ចាសទិស ដោយបេីកខាងឆ្វេងដៃនៃផ្លូវភ្លោះពុះទ្រូងថ្នល់ក្នុងទឹកដី សង្កាត់សុព័រទេព ក្រុងច្បារមន ពីទិសខាងកេីតឆ្ពោះទៅទិសខាងលិច ។
ក្រោយទទួលបានព័ត៌មានតាមរយៈបណ្ដាញសង្គម tik tok អ្នកក្លាហាន កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានធ្វើការស្រាវជ្រាវនិងសហការជាមួយស្រុកសំរោងទង ស្វែងរកឃេីញក្មេងប្រុសដែលបេីកម៉ូតូបញ្រ្ចាសទិស មានឈ្មោះ មឿន ដាភ័ស្ដ ហៅ ចត់ អាយុ ១៧ ឆ្នាំ រស់នៅភូមិគោកភ្នៅ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលតាមការបញ្ជាក់ពីមូលដ្ឋានប្រជាពលរដ្ឋក្នុងភូមិ មេភូមិ មេឃុំ និងអាណាព្យាបាល បញ្ជាក់ថា ឈ្មោះ ចត់ កេីតមកមានជម្ងឺ មានសតិមិនដូចក្មេងដទៃ ( សតិមិនគ្រប់ ) ចំណែកម៉ូតូនោះជាម៉ូតូរបស់អ្នកផ្ទះដែលទុកចោលគឺ ចត់យកជិះមិនចូលផ្ទះទេអោយតែភ្លេចខ្លួន ពេលខ្លះ “ ចត់ “ចេញបាត់មួយយប់ក៏មានដែរ។
ក្រោយពីសមត្ថកិច្ចបានជួបនិងពិនិត្យលេីមូលហេតុគ្រប់ បានធ្វើការសំណូមពរអោយអាណាព្យាបាលយកចិត្ដទុកដាក់យ៉ាងណាប្រុងប្រយ័ត្នបេីសិនមានករណីដូចនេះអាចបង្កហានិភ៏យដល់អ្នកដទៃនិងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈដែលកេីតចេញពីការមិនទទួលខុសត្រូវរបស់អាណាព្យាបាល ករណីកន្លងមកជារឿងចៃដន្យហេីយមិនមានហានិភ៏យអន្ដរាយកេីតឡេីង។