ហ្វេសប៊ុក ផេក ឈ្មោះ Namm យក វីដេអូ ចាស់ ពាក់ព័ន្ធ សំណុំរឿងវិវាទដីធ្លីដីសម្បទានសង្គមកិច្ច ៩៩៨គ្រួសារ តាំងពី២០១៥ មកបង្ហោះ គោលបំណងញុះញង់…!
សេចក្តីប្រកាសព័ត៌មាន ៖ ថ្មីៗនេះ មាន គណនី ហ្វេសប៊ុកផេក ឈ្មោះ Namm បានបង្ហោះសារវីដេអូនៅលើបណ្តាញសង្គមហ្វេសបុក ដែលមានខ្លឹមសារថា “ អាជ្ញាធរនៃកម្ពុជា និងប្រជានុរាស្ត្រនៃខ្មែរស្រុកឆ្លូង ខេត្តក្រចេះ” ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលស្រុកឆ្លូង សូមជម្រាបជូនសាធារណជន ជ្រាបថា សារវីដេអូរ ដែលបានបង្ហោះនេះ គឺជាវីជាវីដេអូចាស់នៅក្នុងអំឡុងឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសំណុំរឿងវិវាទដីធ្លីដីសម្បទានសង្គមកិច្ច ៩៩៨គ្រួសារ ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លង ខេត្តក្រចេះ ដែលអាជ្ញាធរខេត្ត និងស្រុកបានដោះស្រាយបញ្ចប់រួចរាល់ជា ស្ថាពរតាំងពីឆ្នាំ ២០២០មក។