កំពង់ស្ពឺ ៖ កំលាំងនគរបាល អធិការដ្ឋានស្រុកបសេដ្ឋ ដឹកនាំដោយវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក
ថៃ្ងទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលព័ត៌មានពីកំលាំងថា
នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ មុខសញ្ញាជើងខ្លាំងខាងចែកចាយគ្រឿងញៀនដ៏សកម្ម អ៊ុក សាវ៉ុន ភេទប្រុសអាយុ៣២ឆ្នាំ បានបញ្ជាតាមវិធានការជំនាញធ្វេីការស្រាវជ្រាវស៊េីបបញ្ជាក់រហូតកំណត់បានមុខសញ្ញានិងភូមិសាស្រ្ដ។
ក្រោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ ជាក់ស្តែងកំលាំងបានឡោមព័ទ្ធជនសង្ស័យជាមុខសញ្ញាបានរត់គេចតែត្រូវបានកំលាំងដេញតាមឃាត់ខ្លួនជនសង្ស័យបាន (អ៊ុក សាវ៉ុន) នៅចំណុចវាលស្រែខាងលិចភូមិបឹងតាមុំដកហូតវត្ថុតាង រួមមាន៖
ម្ស៉ៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៥កញ្ចប់( ធំ ០៤កញ្ចប់ និង មធ្យម ០១កញ្ចប់)។
ទូរស័ព្ទដៃ០១គ្រឿង លុយរៀល ៧,០០០,០០០ លានរៀលលុយដូល្លា$4,000 ជំនាញបានឆែកឆេរដកហូតបានម្ស៉ៅក្រាមពណ័សថ្លាសង្ស័យជាគ្រឿងញៀន១កញ្ចប់មធ្យម កាំភ្លើងខ្លីជ័៛១ដេីម និងម៉ូតូ១គ្រឿងម៉ាក់ Honda XR BAJA លេខតួ ១៨០១៣២៩ពាក់ស្លាកលេខ 1FM-4981 ភ្នំពេញ ព្រមទាំងឃាត់ខ្លួនមុខសញ្ញា០១នាក់ទៀតឈ្មោះ ញ សុខខេម ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិឃុំខាងលេី។
ករណីនេះកំលាំងជំនាញកំពុងសាក់សួរមុខសញ្ញាខាងលើកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។
ប្រភព ៖ កាត់ភ្លុក