ខេត្តព្រៃវែង៖ សិស្សគេចសាលា ៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ ។
ការអនុវត្តវិធានការប្រមូលសិស្សានុសិស្សគេចសាលាមិនចូលរៀននេះ ធ្វើឡើងនៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ ខណៈកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ កំពុងល្បាត និងធ្វើរដ្ឋបាលចំហ នៅក្នុងភូមិសាស្ត្រស្រុកពាមរក៍ ទើបប្រទះឃើញ និងហៅមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានាទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ ៕