សន្តិសុខ រើសទាហាន ត្រូវ ប៉េអឹម ចាប់ខ្លួន

ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយលោក វរសេនីយ៍ឯក ធិននី សុគន្ធា មេបញ្ជាការរង បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ ០១៩/២០២៣ ចេញដោយលោក ឧត្តមសេនីយ៍ទោ ម៉ែន ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការយោធា។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ យ័ន្ត ដារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ សន្តិសុខ ឯកជន រស់នៅភូមិស្វាយក្អែក ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នៅចំណុចផ្ទះជួល ក្នុងភូមិអូរក្រវ៉ាន់ សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទជ្រើសរើស ទ័ព បំពានលើទ្រព្យសម្បត្តិពលរដ្ឋ និង កំរាមកំហែង។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close