កំពង់ស្ពឺ៖ វេលាម៉ោង ៤:១៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចេញល្បាតក្នុងភូមិសាស្ត្រស្រុក ក្រោយមកបានជួបប្រទះឃើញរថយន្តដឹកឈើមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (កែច្នៃ) ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ2,B 7297 ឈប់នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ39-40 ស្ថិតក្នុងភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខូចនៅលើផ្លូវ។
កម្លាំងមានការសង្ស័យសុំត្រួតពិនិត្យ បានប្រទះឃើញមានដឹកឈើប្រភេទឈ្លីចម៉ៃតាប់ចំនួន ២៧ដុំ។ ដោយបានការអនុញ្ញាតិ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ វាស់វែងជាក់ស្តែងឈើទាំង២៧ដុំ មានចំនួនស្មើ៧,៨១៨ ម៉ែត្រគីប។
បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ជូនជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។