លោក ជួន ណារិន្ទ បង្ហាញមុខមាត់ អ្នកនិពន្ធសាច់ រឿង « ម៉ូលីកា ព្រួញ៧៧ និងជនស៊ីវិល» ផ្ទុះកក្រើក ពេញបណ្តាញសង្គម…
ភ្នំពេញ៖ នាយប់ថ្ងៃទី១៣ កុម្ភៈ ២០២៤ លោក ជួន ណារិន្ទ ស្នងការក្រុងភ្នំពេញ បានបង្ហាញមុខមាត់ពិត ក្មួយស្រីម៉ូលីកា រូបខាងក្រោមនេះហើយជា អ្នកនិពន្ធរឿងធ្វើអោយល្បី និងក៍ជាតួស្រី ម៉ូលីកា ហើយក៏ជា ជនស៊ីវិល ដែរ!
ដូច្នេះ លោកស្នងការ សូម ជម្រាបជូន អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ (ករណីខាងលើ ជាបទពិសោធន៍ស្រាប់)
សាច់រឿងខាងលើ អាចនៅមានបន្តទៀត។
លោក ជួន ណារិន្ទ សូមអរគុណ គ្រប់យ៉ាង ចំពោះមហាជន ដែលចូលរួមគាំទ្រដល់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ!
សូម ចូលរួមគាំទ្របន្តជាមួយយើងខ្ញុំទៅមុខទៀតណាបាទ🙏❤️