ប្រមូលលុយយកទៅទិញមាន់ តាមពិតបោកសោះ ខ្នោះស្វាគមន៍បាត់!

កំពង់ស្ពឺ ៖ ដោយមានអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី សារុន មេបញ្ជាការ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ នៅភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុងម៉ែជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ម៉ាន់ សុងហេង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។

ជនសង្ស័យ បានធ្វើសកម្មភាពប្រមូលប្រាក់ពីអតិថិជនទៅទិញមាន់ពីក្រុមហ៊ុនទិញលក់មាន់ របស់ឈ្មោះ ទឹម សុខគួង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពោធិឥន្ធទី២ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តែបែរជាយកយកទៅចាយវាយផ្ទាល់ខ្លួនអស់ចំនួន៤៦.៧៨៣.៩០០រៀល ។ ភ្លាមៗកម្លាំងកងរាជអាវុធហត្ថ បានចុះចាប់ខ្លួនហើយប្រគល់មកជំនាញ ។

បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close