ស្នងការក្រុងភ្នំពេញ អំពាវនាវអោយម្ចាស់ឡានបុ.ក មនុស្សស្លា.ប់ និងរបួ.សចូលខ្លួនដោះស្រាយ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមម្ចាស់រថយន្តបង្ក ម៉ាក Toyota Rally ពណ៌ស ដែលបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឱ្យរងរបួស ស្រាល ចំនួន០២នាក់ និងស្លាប់ ក្មេងស្រីម្នាក់ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ៣០នាទី ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ត្រូវចូលខ្លួនដោះស្រាយ និងទទួលខុសត្រូវចំពោះមុខច្បាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ដើម្បីសមត្ថកិច្ចអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close