តុលាការ ​ចេញ​ដីកា​ចាប់​ខ្លួន​ លោក​ស្រី​ ម៉ន​ ដានី​ ក្រោយ​ចេញ​សែក​ស្អុយ ​ ​ជាង​ ៦០​ ម៉ឺន​ដុល្លារ​

ភ្នំពេញ​៖​  យោង​តាម​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ ដែល​បាន​ចុះ​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០២៤​ បានឲ្យ​ដឹងថា​៖​ 

-បានឃើញ មាត្រា១៩៥ និងមាត្រាបន្តបន្ទាប់ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសឱ្យ ប្រើតាមព្រះរាជក្រមលេខ នស/រកម.០៨០៧.០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ ។

-បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៣៤៦០ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

-បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣១៣៧ អ.យ.ក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ របស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

-បានឃើញ សំណុំរឿងស៊ើបសួរលេខ ៣១៥០ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

-បានឃើញ ដីកាចាត់តាំងឱ្យស៊ើបសួរបន្ថែមលេខ ០០៣ អ.យ.ក ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ របស់តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

-បានឃើញ ដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៤៤៩ “រ” ព្រ.ទ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។ (លើកទី១)

-បានឃើញ ដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៥៥៩ “រ” ព្រ.ទ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។ (លើកទី២)

-បានឃើញ ដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦០២ “រ” ព្រ.ទ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។ (លើកទី៣)

-បានឃើញ ដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១២៥៦ “រ” ដ.ច.ន ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។

-បានឃើញ ដីកាបញ្ជូនឱ្យឆ្លើយលេខ ០៣៤ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ និងយោបល់របស់តំណាងអយ្យការ បានឯកភាពលើការស្នើសុំឱ្យចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលើជនត្រូវ ចោទឈ្មោះ មិន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ។

ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ ឃើញថា៖​ 

ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ 

ដោយ​មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជា-នីតិជន ប្តីឈ្មោះ ឃុនថាវង្ស ផងផាន់ ។

ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា២៣១ នៃ ច្បាប់ស្តីពីឧបករណ៍ដែលអាចជួញគួរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ ។

-ជនត្រូវចោទឈ្មោះ ម៉ន ដានី ត្រូវបានតុលាការចេញ ដីកាបង្គាប់ឱ្យចូលខ្លួនចំនួនបីលើក និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនរួចហើយ ប៉ុន្តែជនត្រូវចោទរូបនេះមិនបានចូលមក បង្ហាញខ្លួនតាមកាលកំណត់របស់តុលាការឡើយ ដូច្នេះតុលាការគប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទរូបនេះ មកចំ ពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិតក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ។

ហេតុដូច្នេះសម្រេច​ ១. បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ដែលមានអត្ត សញ្ញាណខាងលើនេះ ។

២.បង្គាប់ឱ្យកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ខ្លួន និងនាំបុគ្គលឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ 

៣.បង្គាប់ឱ្យភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់នៅពេលត្រូវបានទទួលការបង្ហាញ ត្រូវសហការអនុវត្តឱ្យ បានល្អក្នុងករណីចាំបាច់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close