ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ សួស្ដី ក្មួយស្រី ម៉ូ លីកា…សុំអញ្ជើញក្មួយ មកស្នងការរាជធានី…!

ភ្នំពេញ៖ ផេកផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការក្រុងភ្នំពេញ នាល្ងាចថ្ងៃទី៦ ខែ កុម្ភៈ ២០២៤ បានបង្ហោះរូបភាព និងភ្ជាប់ខ្លឹមសារថា  ៖ សួស្ដីក្មួយស្រី ម៉ូ លីកា ជាទីរាប់អាន ពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី! តែពូសុំអញ្ជើញក្មួយមកស្នងការរាជធានី ជួបពូដើម្បីសហការណ៌និងដាក់ពាក្យបណ្ដឹងមក!

ពូនឹងរកយុត្តិធ៏ម៌ជូនក្មួយស្រី! ដូច្នេះពូសង្ឃឹមថាក្មួយ និងមកសហការណ៌ជាមួយពូដើម្បីរកយុត្តិធ៏មដល់ក្មួយជាមិនខាន!ព្រោះពូ ស្រាវជ្រាវបានមួយជំហ៊ានហើយ!ពូ(សង្ឃឹមថា រូបហ្នឹងពិតជារូបក្មួយហើយមានឈ្មោះ ម៉ូលីកា ពិតប្រាកដ)!

តែបើក្មួយមិនព្រមមកដាក់ពាក្យបណ្ដឹងទេពូក៌ធ្វើការងារនេះបន្តជូនដល់មហាជនទូទាំងប្រទេសដើម្បីជ្រាបជាការពិតដែរ។

សូម អរគុណក្មួយ ពីពូ រាជសឹង្ហ

អត្ថបទដែលជាប់ទាក់ទង
Open

Close