ខេត្តកំពត៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃចន្ទ១១រោច ខែបុស្សឆ្នាំថោះបញ្ចសក័ ស.ពស ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ មានរថភ្លើង១ខ្សែដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ មកដល់ចំនុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ ស្រុកអង្គរជ័យ ក្បាលរថភ្លើងបានឆេះមិនដឹងមូលហេតុ បណ្តាលខូចខាតក្បាលរថភ្លើងទាំងស្រុង ។
ក្រោយកើតហេតុ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាល សំរោងលើ នឹង កម្លាំងអធិការដ្ឋាននគរបាលស្រកអង្គរជ័យចុះជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ ២គ្រឿងប្រើទឹអស់៤ឡាន។ មិនបណ្តោលអោយគ្រោះថ្នាក់អ្នកបើកបរឡើយ ។