ឯកឧត្ដម ខូវ ឆាយ ៖ ខ្ញុំសូមទទួលខុសត្រូវ លើលទ្ធផល នៃកាត់សេចក្តីរបស់ចៅក្រម និងគណៈវិនិច្ឆ័យ នៃការប្រកួតរវាង ធន់ រិទ្ធី និង សៃយុគ

ភ្នំពេញ៖ ក្រោយចប់ការប្រកួតដណ្តើមខ្សែក្រវាត់ រវាង ធន់ រិទ្ធី និង សៃយុគ ភុមផានមួង បានត្រឹមស្មើពិន្ទុ កាលពីយប់ថ្ងៃទី​៤ ខែកុម្ភ:​ ឆ្នាំ​២០២៤ នោះ មានមតិ លើកឡើងផ្សេងៗពីគ្នា។

ជុំវិញ បញ្ហាខាងលើ ឯកឧត្ដម ខូវ ឆាយ  អនុប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ៖ ក្នុងនាមខ្ញុំជាអនុប្រធានទី1សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានចូលរួមជាគណៈអធិបតីក្នុងការប្រកួតយប់មិញនៅកម្មវិធី KRUD KUN KHMER The Battle of Kings។

ខ្ញុំសូមទទួលខុសត្រូវលើលទ្ធផងនៃកាត់សេចក្តីរបស់ចៅក្រម និងគណៈវិនិច្ឆ័យនៃការប្រកួតរវាង ធន់ រិទ្ធី និង សៃយុគ យប់ម្សិលមិញនេះ។

បើបងប្អូនសារពត៌មានណាមិនពេញចិត្តនឹងលទ្ធផលនេះ រឺមានការងើយឆ្ងល់អាចទាក់ទងសួរខ្ញុំបាន ខ្ញុំនឹងបកស្រាយជូន។

នាយប់ថ្ងៃទី​៥ ខែកុម្ភ:​ ឆ្នាំ​២០២៤ ឯកឧត្ដម ខូវ ឆាយ បញ្ជាប់ប្រាប់ TNN NEWS តាមតេឡេក្រាម ថា ខ្ញុំនឹងរៀបចំ សន្និសីទ បកស្រាយ នៅពេលឆាប់ៗខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close