ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៥ៈ០០នាទី នៅភូមិសំរោង២ ឃុំសំរោង មានករណីរំលោភសេពសន្ធវៈ បង្កឡើងដោយជនសង្ស័យ ម្នាក់ និងបក្សពួក បានធ្វើសកម្មភាពចាប់បញ្រ្ចកស្រាក្មេងស្រីរងគ្រោះឱ្យស្រវឹងរួចអូសក្មេងស្រីរងគ្រោះចូលបន្ទប់យកទៅរំលោភបានសម្រេច បន្ទាប់មកជនសង្ស័យក៏បានដឹកជនរងគ្រោះបន្តទៅភ្នំពេញទៀត។
ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៧នាក់ ស្រី ០១នាក់ នៅថ្ងៃអាទិត្យទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕