អគ្គិភ័យ ឆេះ ផ្ទះ ពលរដ្ឋ មួយខ្នង នៅស្រុកមោងឫស្សី 

បាត់ដំបង៖ លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ ទាំងព្រឹក។

ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ១១ និង ១៥ នាទី ថ្ងៃទី៣ ខែគុម្ភះ ឆ្នាំ ២០២៤ ចំនុចក្រុមទី២២ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ ភ្លាមៗនោះ ក្រុមបង្ការ ពន្លត់អគ្គីភ័យ នៃអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង បាញ់ទឹកអស់១ឡាន និងគោយន្តកែច្នៃចំនួន៣គ្រឿង ជួយបាញ់ទឹកពន្លត់អស់ចំនួន៦ឡាន ទើបអណ្តាតភ្លើងស្ងប់រលត់អស់ទៅវិញដោយជោគជ័យ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានអោយដឹងថា ៖លំនៅដ្ឋានដែលត្រូវ អគ្គិភ័យឆាបឆេះនោះមានទំហំ ៦ គុណ ៨ ម៉ែត្រ សង់អំពីថ្មក្រោម ឈើលើ ជញ្ជាំងក្តារ ដំបូលសង្ក័សី ជាកម្មសិទ្ធិ រស់លោក ក្រឹម ឆាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុ។

ទ្រព្យសម្បត្តិដែលខាតបង់ក្នុងហេតុការណ៍ គ្រោះអគ្គិភ័យនេះ រួមមាន៖ស្រូវចំនួន២តោន ១៦០០០០០ រៀល (មួយលានហុកសិបមុឺនរៀល) និងខ្សែរដៃប្លាទីន (មិនចាំទម្ងន់) ២៦០០០០០រៀល។

សូមបញ្ជាក់ថា៖គ្រោះអគ្គិភ័យ ដែលបានកើតឡើងនៅចំនុចដូចការរៀបរាប់ខាងលើមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គឺខាតបង់ផ្ទះ១ខ្នង និងទ្រព្យសម្បត្តិក្នុងផ្ទះអស់ទាំងស្រុង។

បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន ខាងមុខនេះ ជៀសវាងកុំអោយមានគ្រោះ អគ្គិភ័យកើតឡើងជាយថាហេតុ៕
ដោយ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close