ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋានស្រុកគងពិសី ក្រោយទទួលបានព័ត៌មានភ្លាម បានចេញកំលាំងនគរបាលចុះដល់ទីតាំងខាងលេី ជួយសង្គ្រោះបន្ទាន់ តែដោយសារតែផ្ទះខាងលេីមានរបងព័ទ្ធជុំវិញ ហេីយការជួយបឋមពីពលរដ្ឋមិនបានទាន់ពេលបណ្ដាលឲ្យអគ្គិភ័យឆេះផ្ទះឈេីខាងលេីអស់ ៧០-៨០% ។
តាមព័ត៌មានពីលោក វរសេនីយ៍ទោ យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បញ្ជាក់មុននេះថា ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅឃុំជង្រុក គឺមិនបណ្ដាលឲ្យឆេះឆ្លងទៅកាន់ផ្ទះអ្នកក្បែរជិតខាងទេ និងមិនបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វឡេីយ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែជួយអន្ដរាគមន៍ មូលហេតុ ដោយសារតែឆ្លងចរន្ដអគ្គីសនី៕