ខេត្តពោធិ៍សាត់ ៖ អធិការដ្ឋាននគរបាល ស្រុកវាលវែង ជូនដំណឹងដល់សារធារណ:ជនមេត្តាជ្រាបថា កាលពីថ្ងៃទី ៣១មករា ២០២៤ ម៉ោង ១០ និង៣៥ នាទី មានប្រជាពលរដ្ឋម្នាក់ ប្រទះឃេីញ ឆ្អឹងលលាដ៍ក្បាលមនុស្ស នៅខាងត្បូងរបងដីចំការរបស់ខ្លួនស្នាក់នៅ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ក្រោយពីបានទទួលព៌ត័មាន លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុក បានឲ្យកម្លាំងអធិការស្រុក និងកម្លាំងប៉ុស្តិ៍ប្រម៉ោយ សហការជាមួយកម្លាំងជំនាញខេត្ត និងគ្រូពេទ្យខេត្ត ចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យនិងស្រាវជ្រាវបន្ត ។
លុះមកដល់ថ្ងៃទី ២ កុម្ភះ ២០២៤ ម៉ោង ៧.៣០ នាទី សមត្ថកិច្ចយើងក៏បានទទួលព៌ត័ពីប្រជាពលរដ្ឋម្នាក់ទៀត បានប្រទះឃើញ គ្រោងឆ្អឹងសាកសព ក្នុងជ្រលងកូនអូរ មានសភាពភ្លើងឆេះ ស្ថិតក្នុងភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង កម្លាំងអធិការស្រុក បានចុះដល់ទីកន្លែងហេីយធ្វើការពិនិត្យនិងស្រាវជ្រាវ រហូតបានឃេីញសាច់ញ្ញាតិសពត្រូវជាម្តាយបង្កេីត ដែលបានបាត់កូនប្រុសកាលពីថ្ងៃទី ១២ មករា ២០២៤ កន្លងមក សព ឈ្មោះ ឆន ដានេ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ។
ដោយមានការបភ្លឺពី ម្តាយបង្កេីតសព បានឲ្យដឹងថា សព កាលនៅរស់ធ្លាប់ ជួបគ្រោះថ្នាក់ធ្លាក់ពីលេីអគារ ទេីបធ្វេីអោយស្មារតីមិនប្រក្រតី ពេលជម្ងឺរេីឡេីងម្តងៗតែងតែរត់ចូលព្រៃ។
ដោយមានការអនុញ្ញាតពីឯកឧត្តម កូយ កានយ៉ា នៃអយ្យការព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ទេីបសមត្ថកិច្ចយេីងប្រគល់ជូនសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណី ។