ភ្នំពេញ៖ កាលពីវេលាម៉ោង ៧:១៥ នាទីយប់ ថ្ងៃទី ១ ខែ កុម្ភៈ ២០២៤មានមនុស្សមិនស្គាល់មុខ បានយកទារកអាយុប្រហែលមួយខែមកផ្លុងចោលចំណុចផ្លូវលេខ ៦ កែងលេខ ២០ ក្រុមទី១ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ត្រូវបានប្រជាពលរដ្ឋរស់នៅម្តុំនោះប្រទះឃើញ យកមកថែទាំបណ្តោះអាសន្នផងដែរ ។
ក្រោយពីទទួលទទួលដំណឹងនេះភ្លាម នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆាំ២០២៤ អាជ្ញាធរសង្កាត់គោកឃ្លាង និងការិយាល័យសង្គមកិច្ចខណ្ឌសែនសុខបានចុះទៅដល់ទីតាំងដើម្បីសាកសួរ និងទទួលយក ហើយបានយកប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទារាជធានីភ្នំពេញ ។
ដោយ៖ សែនសុខ ដួងចិត្ត



